តើបុរសនិងនារីអ្នកណាមានភាពស្មោះត្រង់ច្រើនជាង?
ខែមករា 26, 2012 មតិ 18
បើតាមការពិភាក្សាក្រុមរបស់ខ្ញុំ មិនមែនតាមចំនេះដឹងទេ គឺតាមការគិតរបស់នារីមួយចំនួនប៉ុន្នោះ។ គឺថារវាងមនុស្សស្រីនិងមនុស្សប្រុសមានភាពបញ្រ្ចាស់គ្នា។
- មនុស្សប្រុស៖
- ភាពសាវា មានភាគគីទីបី
- ចិត្តវៀចវេរ
- ពូកែលួងលោម
- ដោះសារ
- លុះដល់ដៃគូរដឹងសាច់រឿងអស់ ចាប់ផ្តើមតាមសុំទោស
- ពេលគេទារបែក មិនព្រម ព្រោះមិនដាច់ចិត្ត
- លុះដល់ពេលដាច់ស្រាច់ហើយ នៅតែមានចិត្តលើគេដដែល
- មនុស្សស្រី៖
- ស្មោះត្រង់ គ្មានអ្នកទីបីពេលនៅស្រលាញ់
- ចិត្តត្រង់ទៅត្រង់មក
- ចាញ់បោកការលួងលោមរបស់មនុស្សប្រស់រហូត
- នៅតែជៀចិត្តគេនៅពេលមិនទាន់ឃើញផ្ទាល់ភ្នែក
- លុះដល់ពេលដឹងរឿង ចាប់ផ្តើមខឹង
- ហើយក៏ទាមទាបែក ព្រោះស្រលាញ់ពេក តែសូមប្រាប់ថាចិត្តដាច់ជាងមនុស្សប្រុស១០០ភាគរយ
- លុះដាច់គ្នាហើយ នៅនឹកនារកគេដដែល តែបើមានអ្នកថ្មីក៍ភ្លេចភ្លាម
នេះគ្រាន់តែជាគំនិតមួយចំនួនទេ មិនដឹងថាពិត១០០ភាករយរឺក៏អត់?
អត់ជឿ
មិនដឹងថាពន្យល់យ៉ាងម៉េចទេនៀក។ ជឿរឺមិនជឿ គឺស្រាច់តែលើបងហើយ ព្រោះថាលើកណាក៏មិនជឿខ្ញុំដែរ។
សំរាប់បុរស កាលបើចង់បាននារីណាម្នាក់ហើយ គឺមិនលំបាកនឹងយកបានទេ ប្រសិនបើក្នុងលក្ខខណ័្ឌជីវភាពប្រហាក់ប្រហែលគ្នា… អ្វីដែលលំបាកនោះ គឺក្រោយពីបាននារីនោះមកដល់ក្នុងដៃហើយ តែប្រសិនបើចង់ដោះលែងទៅវិញ ទើបបានជារឿងលំបាក… មនុស្សប្រុសយើងនេះណា…លោភណាស់..!! ទោះជារបស់ដែលយើងឈប់ស្រឡាញ់ ឈប់ត្រូវការក៍ដោយ ក៍នៅតែមានចិត្តស្តាយ មិនចង់អោយនរណាមក ទទួលទាន តាមក្រោយដែរ…ត្រូវអត់?
ហិហិ ចាំទុកជានិច្ច។ មនុស្សប្រុសខូចណាស់! បានមួយហើយនៅចង់បានមួយទៀត ល្មោភណាស់
និយាយដូចស្រុកស្រែក៏ត្រូវដែរ តែមនុស្សមានចិត្តខុសៗគ្នា តែយើងអាចកាត់បន្ថយបាន បើសិនជាយើងមានការសិក្សាអបរំខ្ពស់នោះ ចេះដឹងខុសដឹងត្រូវនោះ មិនចឹងទេ ដូច្នេះយើងត្រូវយកការសិក្សាជាធំ ឬ ជាគោល បានទៅរួច បានល្អ មនុស្សគេចេះដឹងពិតប្រាកដ គេមិនច្រណែន និន្ទារ ឈ្នានិះគ្នាទេ មិនលោភ មិនល្មោភទេ ចឹងហើយបានជាយើងចង់អោយ មនុស្សមានការសិក្សាអបរំខ្បស់ដូចៗគ្នានោះ !
ត្រឹមត្រូវៗណាស់បង។
មនុស្សប្រុសស្រលាញ់ស្រីពី១០០%ទៅ០%!
ឯមនុស្សស្រីស្រលាញ់ប្រុសពី០%ទៅ១០០%! ហិហិ!
ម៉េចចុះ ?
អត់មានមិចផង! ហិហិ!
យ៉ាប់ម្មង។ គ្មានអីក៏មកយកត្រាប់តាមដែរ
មានអ្នកស្មោះ មានអ្នកមិនស្មោះ ដូចតែគ្នាណឹង!
តែបើតាមគិត គឺមានមនុស្សក្បត់ច្រើនជាង។
មិនច្រើនទេ អ្នកបោកបានច្រើន ! មិនថាអញ្ចឹង ?
បោក ហើយនឹង ក្បត់ តើខុសគ្នាម៉េចទៅ?
បោកច្រើនទល់មុខគ្នា ក្បត់គេបែរខ្នងដាក់គ្នា ! យល់ទេ ?
តែលទ្ធផលគឺឈឺចាប់ដូចតែគ្នានឹង !
បោកឈឺខ្លួន ក្បត់ឈឺចិត្ត ។៚…?
តែទាំងពីរឃ្លានេះមានពាក្យថាឈឺដូចតែគ្នានឹង។ សំខាន់គឺលទ្ធផលឈឺដូចគ្នា